លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងសប្បុរសជន នាំយកអំណោយជាច្រើនជួយសម្រាលទុក្ខលំបាកដល់បងប្អូនជនភៀសសឹក នៅវត្តប្រាសាទស្រះឈ្នួរ ខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវរួមគ្នារបស់ជាតិខ្មែរ នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធានមូលនិធិវត្តសម្ដេចយស ព្រមទាំងភរិយា និងលោកឡោ ឡុង ស្រេង អនុប្រធាន រួមជាមួយសប្បុរសជនជាច្រើនរូប លោក សុខ កាវ, លោក អ៊ូ ឈុនលី, លោក ហឿន ចាន់រ៉ា, លោក ខោល ស៊ីផាន់, លោក ហឿន ហ៊ុន និងលោក ខឹម សុភ័ណ្ឌ បាននាំយក អំណោយសប្បុរសធម៌ជាច្រើនប្រភេទ ទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅ វត្តប្រាសាទស្រះឈ្នួរ ស្ថិតក្នុង ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនេះ គឺជាអំណោយរបស់ សមាគមអតីតសិស្សអនុវិទ្យាល័យព្រះសីហនុក្រគរ រួមមាន […]
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ព្រៃវែង ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនលោកយាយ លោកតា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ស្ថិតក្នុងភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង។ សូមជម្រាបជូនថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកពោធិ៍រៀងនេះ រៀបចំដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលពិនិត្យនិងព្យាបាលជំងឺទូទៅ អបរំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ រោគស្ត្រី ជំងឺឫសដូងបាត […]












