ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយក​ប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖នៅវិមានព្រឹទ្ធសភា នៅព្រឹក ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយក​ប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន និងគណៈប្រតិភូ ដែលបាន​អញ្ជើញ​មក​ទស្សន​កិច្ចនៅកម្ពុជានាពេលនេះ។ សម្ដេចក៏អរគុណដែរចំពោះប្រតិភូជប៉ុន ដែល​បាន​ចាប់​អារម្មណ៍​ចំពោះ​ការវិនិយោគ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្ម។ សម្ដេចរំ​ពឹងថា តាមរយៈ​ដំណើរ​ទស្សន​កិច្ច​មក​កាន់​ប្រទេស​កម្ពុជា​នាពេល​នេះ​នឹង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគ ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ទាញ​យក​នូវផលប្រយោជន៍ តាមរយៈការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​អស់​ពី​សក្ដា​នុពល។ នៅក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន […]

ព័ត៌មានជាតិ

ឯកឧត្តមសន្តិបណ្ឌិតចាន់ អ៊ាន រដ្ឋលេខាធិការក្រសួ ងមហាផ្ទៃ ក្រោយទទួលដំណឹងតាមរយៈលោកមេឃុំបាបោង ប្រជាពលរដ្ឋ ៣គ្រួសារមានជំងឺ ពិការភាព និងចាស់ជរាគ្មានទីពឹង

ខេត្តព្រៃវែង៖នាព្រឹក ថ្ងៃទី១០ ខែឧសភា២០២៥ ដោយសេចក្ដីអាណិតអាសូរ មេត្តា ករុណា ឯកឧត្តមសន្តិបណ្ឌិតចាន់ អ៊ាន ក៏បានចាត់លោក ឡោ ម៉េងហួត ចុះសាកសួរសុខទុក្ខ និងពាំនាំយកនូវសំភារៈគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួនទៅជូនដល់គ្រួសារពលរដ្ឋទាំង៣គ្រួសារដែលជួបការលំបាកខ្វះខាតភ្លាមៗ។ គ្រួសារទី១ អ្នកមីង វាន់ សំអុល អាយុ ៥៤ឆ្នំា មាន ជំងឺវះកាត់ពោះវៀនធំ សម្រាកនៅកន្ទេល ប្ដីជាកម្មករលីសែង បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក..ទទួលបានការឧបត្ថម អង្គរ ៣បេ មី៣កេះ មីដុំ ១កេះ ទឹកដោះគោ ១កេះ ទឹកត្រី១យួរ ប៊ីចេង ៦កញ្ចប់ អាវ២ ថវិកា ១,០០០,០០០ រៀល ។ ទី២ លោកតាសេង គា អាយុ ៧៩ និងលោកយាយ វ៉ា ហួយ អាយុ ៧៥ ឆ្នាំ គាត់ពិការភាព មានជំងឺប្រចាំកាយ នៅថវិកាចំនួន […]

ព័ត៌មានជាតិ

វិវាទពាក់ព័ន្ធនឹងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ លោក ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. អមដោយ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ណុប គុជ លោកស្រី ប៉ឹង កល្យាណ និងលោក ឡាយ អូន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងគ្រួសារ បានដោយជោគជ័យ។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដោយសន្តិវិធី។ អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។ សូមបញ្ជាក់ថា ៖ ចំពោះអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធតុលាការ ប្រជាពលរដ្ឋ សូមកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះការដឹកនាំរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលមានគន្លឹះនៅក្នុងការបង្កើតនូវអាជ្ញាធរជាតិនេះ ដែលជាតុលាការ ឈ្នះ […]

ព័ត៌មានជាតិ

សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ”

ខេត្តកណ្តាល÷ នាព្រឹកថ្ងៃអង្គារ ទី៦ ឧសភា ២០២ខេត្តកណ្តាល ព្រឹកថ្ងៃអង្គារ ទី៦ ឧសភា ២០២៥ សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ” សមិទ្ធផលទាំងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង០៦ សង្កាត់នៃក្រុង តាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ គម្រោងនេះក៏នឹងជួយជំរុញការវិនិយោគ សកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ ។ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់អនាម័យបរិស្ថាននិងសោភ័ណភាពនៅក្នុងទីក្រុង និងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលត្រូវបាន កំណត់ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានសម្រេចផងដែរនូវសមិទ្ធផលច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និង និរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈនៅកម្ពុជា ។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម

វៀតណាម៖ នៅរសៀថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាស សម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូងនិង ការបង្រួបបង្រួមប្រទេសវៀតណាម។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម បានសម្តែងនូវការស្វាគមន៍ចំពោះ សម្តេចតេជោ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងខួប ៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងនិងបង្រួបបង្រួមវៀតណាម នៅទីក្រុងហូជីមីញនៅពេលនេះ។ ឯកឧត្តម អរគុណកម្ពុជា ដែលបានចូលរួមចំណែកនៅក្នុងការជួយវៀតណាមឲ្យសម្រេចបានជោគជ័យ។​ ឯកឧត្តម ក៏អរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនកងទ័ពមកចូលរួមព្យូហយាត្រាកងទ័ព។ សម្តេចតេជោ បានអបអរសាទរ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងឱកាសខួប ៥០ឆ្នាំ នៃការរំដោះភាគខាងត្បូង និងបង្រួបង្រួមជាតិវៀតណាម ។ សម្តេចប្រធានព្រឹទ្ធសភា ក៏អរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ចំពោះការស្វាគមន៍ […]

ព័ត៌មានជាតិ

នៅលើដីកម្ពុជា! ប្រធានាធិបតីចិន ស៊ី ជិនពីង ប្រកាសគាំទ្រការកសាងព្រែកជីកហ្វូណនតេជោ

នៅលើដីកម្ពុជា! ប្រធានាធិបតីចិន ស៊ី ជិនពីង ប្រកាសគាំទ្រការកសាងព្រែកជីកហ្វូណនតេជោ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ឱ្យដឹងថា ក្នុងជាមួយប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន , ប្រធានាធិបតីចិន លោក ស៊ីជិនពីង ប្រកាសគាំទ្រការកសាងព្រែកជីកហ្វូណនតេជោ។ តាមអ្នកនាំពាក្យនៅក្នុងជំនួបសម្ដេចតេជោ ហ៊ុន សែន បានស្នើភាគីចិនបន្តគាំទ្រការអភិវឌ្ឍ និងគម្រោងអភិវឌ្ឍនានានៅកម្ពុជាជាបន្តទៀត។ ជាការឆ្លើយតប ប្រធានាធិបតីចិន អះអាងថា នឹងបន្តគាំទ្ររាល់ការអភិវឌ្ឍនៅកម្ពុជា។

ព័ត៌មានជាតិ

ឯកសារចំនួន៣៧ រវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង

(ភ្នំពេញ)៖ ឯកសារចំនួន៣៧ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា នៅល្ងាចថ្ងៃថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន។ ឯកសារទាំងនេះត្រូវបានចុះហត្ថលេខានៅវិមានសន្តិភាព បន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបពិភាក្សាទ្វេភាគី ក្នុងនោះគឺមានឯកសារពាក់ព័ន្ធនឹងការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។ ឯកសារទាំង៣៧នេះ ត្រូវបានចុះហត្ថលេខា អំឡុងទស្សនកិច្ចផ្លូវរដ្ឋលើកទី២ របស់លោក ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជារយៈពេល២ថ្ងៃ៕

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ការអញ្ជើញមកដល់របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ÷នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាននៃការអញ្ជើញមកដល់របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ ថ្ងៃ (១៧-១៨ ខែមេសា ឆ្នាំ២០២៥) នៅព្រះរាជាណាចក្រកម្ពុជា។ ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិន មានរៀបចំជាក្បួនត្រែទ័ព ហើយអមសងខាងផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់កន្លែងស្នាក់នៅរបស់ឯកឧត្តម ក៏មានបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឈរអមសងខាងផ្លូវប្រមាណ៣ម៉ឺននាក់ផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម XI Jinping នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ […]

ព័ត៌មានជាតិ

អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន​បងប្រុសបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព

អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន​បងប្រុសបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព នៅវេលាម៉ោង ២៖២៧នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ មរណភាពរបស់ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន​រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាការបាត់បង់នូវឧត្ដមស្វាមី បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅនិងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ទំនុកបម្រុងសព្វបែបសព្វយ៉ាង ដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។ សពនឹងដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស (វត្តសម្តេចព្រះពោធិវង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃ នាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា) ស្ថិតក្នុងភូមិសំរោងជើង សង្កាត់សំរោង […]