ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម(Hassan bin Abdullah Al Ghanim) ប្រធានសភា នៃរដ្ឋកាតា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម(Hassan bin Abdullah Al Ghanim) ប្រធានសភា នៃរដ្ឋកាតា នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម(Hassan bin Abdullah Al Ghanim) ប្រធានសភានៃរដ្ឋកាតា នៅវិមានរដ្ឋសភា រាជធានីដូហា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានសភា បានស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋកាតា។ ឯកឧត្តម បានលើកឡើងថា ទស្សនកិច្ចរបស់ សម្តេចតេជោ ពេលនេះល្អណាស់សម្រាប់ការជំរុញទំនាក់ទំនង និងសហប្រតិបត្តិការសភា និងវិស័យផ្សេងៗរវាងប្រទេសយើងទាំងពីរ។ ឯកឧត្តម ប្រធានសភាបានបន្តថា សភាកាតាមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសភា […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ប្រកបដោយសុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ប្រកបដោយសុវត្ថិភាព នៅវេលាម៉ោង៩ព្រឹក(ម៉ោងនៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ) ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ប្រកបដោយសុវត្តិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅប្រទេសតួកគីយ៉េ។ នៅអាកាសយានដ្ឋានអន្តរជាតិអង់ការ៉ា វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពី ឯកឧត្តម អាឌុលកាឌៀ អាក់ហ្គូល (Abdulkadir AKGOL) ប្រធានក្រុមមិត្តភាពអន្តរសភាតួកគីយ៉េ-កម្ពុជា ឯកឧត្តម សុខ ជា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋតួកគីយ៉េ ព្រមទាំងវត្ត មានឥស្សរជនជាន់ខ្ពស់សភាតួកគីយ៉េ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។ រដ្ឋធានីអង់ការ៉ា ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤

ព័ត៌មានជាតិ

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

  ខេត្តកណ្តាល ៖ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ប្រភេទឡានយីឌុប បានបង្ហាញនូវការរិះគន់យ៉ាងធ្ងន់ធ្ងរ ទៅលើលោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល  គឺសំដៅថា រំខានដល់ពេលវេលាការដឹកជញ្ជូនរបស់ពួកគាត់ ជាហេតុធ្វើឲ្យ ពួកគាត់ពិបាកក្នុងការដឹកជញ្ជូនទំនិញ ។ ក្រុមហ៊ុនដឹកជញ្ជូនទំនិញបានលើកឡើងថា, គ្រប់ទំនិញទាំងអស់ដែលដឹកជញ្ជូនតាមផ្លូវជាតិ ឆ្លងកាត់ទឹកដីខេត្តកណ្ដាល បើទោះជាមានករណី បង់ប្រាក់ជាមនោសញ្ចេតនា បាយទឹក ដោយកត្តាយោគយល់គ្នាធ្លាប់មាននោះក៏ដោយ ក៏លោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល រកលេសគ្រប់វិធី ហៅអោយទៅជួប ក្នុងចេតនាដំឡើងថ្លៃសេវាក្បាលឡាន ដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការរកស៊ីដឹកជញ្ជូនទំនិញ ពីព្រោះឈ្នួលដឹកក៏មិនសូវបានថ្លៃ បើខាងមេគយធ្វើដូច្នេះ ជាបញ្ហាមួយដ៏លំបាកផងដែរ សម្រាប់ផលចំណេញក្នុងការដឹកជញ្ជូនម្តងៗ។ ក្រុមអ្នកដឹកជញ្ជូន ឬក្រុមហ៊ុនដឹកជញ្ជូន មានករណីខ្លាចរអា ដោយសារលោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល គាត់តែងយកឈ្មោះថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ថាឲ្យរឹតបន្តឹង និងតម្រូវការចាំបាច់ត្រូវដំឡើងសេវាខ្លះផ្នែកក្បាលឡាន ។ ដូច្នេះបើដំឡើងសេវាតែរហូតនោះ តើពួកគាត់ដែលខំដឹកជញ្ជូនស៊ីឈ្នួលគេ ក្នុងតម្លៃទាប គឺគ្មានសល់ចំណេញអ្វីទេ។ ដូច្នេះក្រុមអ្នកដឹកជញ្ជូន មានជំនឿថា […]