ព័ត៌មានជាតិ

ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ យីហោ(ប៉អៅ)នៅជិតស្ទុបស្ពានអាកាសដីហុយ មួយកន្លែងក្នុងទឹកដី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បើកដំណើរកាវិញហើយ!!!

ភ្នំពេញ ÷ មិនធម្មតាមែន ម្ចាស់ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ យីហោ(ប៉អៅ)នៅជិតស្ទុបស្ពានអាកាសដីហុយ មួយកន្លែងតាមបណ្តោយផ្លូវ១០១៩ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កៀងគរក្រុមញៀនល្បែងប្រុស ស្រី ក្មេងចាស់អោយចូលលេងអនាធិបតេយ្យ រីឯ.សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន នៅសម្ងំស្ងៀម មិនទាន់ឃើញចុះបង្រ្កាប។ បើតាមសេចក្តីរាយការណ៍មកថា÷ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ យីហោ(ប៉អៅ)មួយកន្លែងក្នុងទឹកដី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)គេបើលេងរាល់ថ្លៃ តែគេមិនឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ដែលធ្វើអោយ គេ សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ។ ប្រភពបានអោយដឹងទៀតថា÷ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់់ យីហោ(ប៉អៅ)នៅជិតស្ទុបស្ពានអាកាសដីហុយ មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើ បើកលេងទាំងយប់ ទាំងថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ធ្វើអោយប្រជាពលរដ្ឋនៅតំបន់នោះ មានការព្រួយបារម្ភយ៉ាងខ្លាំង និងភាពភ័យខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។ ដូច្នេះហើយ ប្រជាពលរដ្ឋនាំគ្នា សំណូមពរដល់ ឯកឧត្តម ឃួង […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភា ប្រចាំតំបន់ Seine-et-Marne ប្រទេសបារាំង

នៅព្រឹកថ្ងៃសុក្រ ១០ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម M. Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះគណៈប្រតិភូ ដែលអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនៈកិច្ចនេះនឹងពង្រឹងនូវទំនាក់ទំនងមិតភាពកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតព្រោះកម្ពុជា និងបារាំង មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ជាយូរលង់ណាស់មកហើយ ។ ឯកឧត្តម ប្រធានគណៈប្រតិភូ សម្ដែងក្ដីរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ ឯកឧត្តម បន្តថា ជាការពិតទៅ ឯកឧត្តម បានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាផ្លូវការចំនួន ៦ដង រួមជាមួយលក្ខណៈឯកជនផង គឺសរុបមានចំនួន១០លើកមកហើយ […]

ព័ត៌មានជាតិ

ភាគីម្ចាស់រថយន្តដឹកដើមឬស្សី សូមបំភ្លឺជូនសាធារណជន ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកក្រគរ ខេត្ដពោធិសាត់!

ខេត្តពោធិ៍សាត់៖ ភាគីម្ចាស់រថយន្តម៉ាក HYUNDAI ដឹកដើមឬស្សី ដូមបំភ្លឺជូនសាធារណជន និងអ្នកសារព័ត៌មាន ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមានមនុស្សម្នាក់ស្លាប់នៅចំណុចផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិសាត់ដូចខាងក្រោម។ យើងខ្ញុំសូមជម្រាបជូនថា កាលពីវេលាម៉ោង២ នឹង១៥នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៣ នៅលើផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិសាត់ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាក TOYOTA RAIZE ពាក់ស្លាកលេខភ្នំពេញ 2A-2468 ពណ៌ស សេរីឆ្នាំ២០២៣ បានបើកទៅបុកពីខាងក្រោយរថយន្តរបស់យើងខ្ញុំម៉ាក HYUNDAI  ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-1280  ខណៈកំពុងធ្វើបើកបរស្របទិសពីកើតទៅលិខនៅលើកំណាត់ផ្លូវជាតិលេខ៥។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលជនរងគ្រោះម្នាក់ឈ្មោះ ដួង ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរពេទ្យធ្មេញរស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញស្លាប់នៅកន្លែងហ្នឹងកើតហេតុ។ ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថា ក្រោយពីបើកបុកពីខាងក្រោយរថយន្តរបស់យើងខ្ញុំដែលដឹកឫស្សី នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុង រថយន្តម៉ាក TOYOTA RAIZE […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធម្តាយមីង!!!

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកស្រី ឈឹម ប៉ែននីឡា ដែលជាម្តាយ​មីងជី​ដូន​មួយ។ លោកស្រី ឈឹម ប៉ែននីឡា បានទទួលមរណភាពនៅវេលាម៉ោង ១៖៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ២០២៤ ដោយរោគាពាធ។ សពរបស់លោកស្រី ត្រូវបានតម្កល់រៀបចំពិធី​បុណ្យ​តាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី។ ជាមួយនឹងការអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសមានទុក្ខ​យ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ម្តាយជាទីគោរពស្រឡាញ់។ ក្នុងសារចូលរួមរំលែកមរណទុក្ខ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកមរណភាពលោកស្រី ឈឹម ប៉ែននីឡា គឺជាការបាត់បង់ភរិយា មាតា ក្មេក យាយ និងយាយទួត​ដែលប្រកបដោយ​ព្រហ្មវិហារ​ធម៌ សង្គហធម៌គំរូមួយរូប ដែលក្នុងឆាកជីវិតរបស់លោកស្រី បានប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរាជទូត កាតា(Qatar) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។ ជាកិច្ចចាប់ផ្ដើម បន្ទាប់ពីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ឯកអគ្គរាជទូតដែលបានធ្វើដំណើរមកកម្ពុជា សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា កាតា មានថវិកាច្រើនគួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង ។ សម្តេចតេជោ បានរំឭកថា នៅពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី សម្តេចពុំមានពេលគ្រប់គ្រាន់ក្នុងការទទួលទូតដែលគ្មាននិវេសដ្ឋាននៅកម្ពុជានោះទេ ។ សម្ដេចតេជោ បានលើកឡើងថា នៅឆ្នាំ២០០៨ ដែលព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីរបស់កាតា បានមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា គឺជាពេលដែលយើងបានចាប់ផ្ដើមទំនាក់ទំនងការទូតរវាងកម្ពុជានិងកាតា។ ជាការឆ្លើយតប ឯកអគ្គរាជទូត […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ ចំនួន១៨រូប ដឹកនាំ លោក ផេង គីមហេង មន្ត្រីពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងត្រូវបន្តសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យនានា ក្នុងប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ និស្សិតជ័យលាភីទាំង១៨រូបនេះ គឺមកពីក្រសួង ស្ថាប័នចំរុះនានា រួមមានពីក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអប់រំ ទីស្ដីការគណៈរដ្ឋមន្ត្រី អង្គការជាតិ អង្គការអន្តរជាតិ ហើយក្នុងនោះក៏មានធនាគារជាតិកម្ពុជា និងធនាគារ មេប៊ែងផងដែរ។ និស្សិតជ័យលាភីទាំងអស់នេះ បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលី ទៅបំពេញវិជ្ជាមានរយៈពេលចាប់ពី១ឆ្នាំរហូតដល់២ឆ្នាំកន្លះ ដើម្បីទទួលបានអនុបណ្ឌិតនៅលើមុខជំនាញជាច្រើន រួមមានជាអាទ៍ នីតិសាធារណៈអន្តរជាតិ ការរចនាទីក្រុង វិស័យបរិស្ថាននិងជីវភាព សន្តិសុខអន្តរជាតិ សហគ្រិនភាពនិងនវានុវត្តន៍ […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធី “ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ” ។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី៧ ឧសភា ២០២៤ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច​ប្រឹង​ប្រែង​​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់​កំណើន​សេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ស្របតាមយុទ្ធសាស្រ្ត និង គោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់និងទទួលអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងឯកសារផ្សេងទៀត ក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល ។ បន្ថែមពីនោះ ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌ ប្រកួតប្រជែង តម្លាភាព គណនេយ្យភាព និងសុក្រឹតភាពទាំងផ្លូវច្បាប់ និងបច្ចេកទេសសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់អាទិភាពចំនួន ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ ក្នុងនោះ បច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី៥ គឺការកសាងសេដ្ឋកិច្ច និង […]

ព័ត៌មានជាតិ

ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្ត​ ត្រង់ចំណុច កណ្តោលដុំ ក្រុងច្បារមន ប្រែក្លាយទៅជាជញ្ជីងថ្លឹងយកលុយ តាមរបៀបពុករលួយ!!

ខេត្តកំពង់ស្ពឺ ÷ បែកធ្លាយលោក សំ សុធា អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងជាប្រធានស្ថានីយ៍ថ្លឹងរថយន្ត គ្រប់ប្រភេទ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថាបានទទួលលុយប្រចាំខែ ពីក្រុមរថយន្តដឹកលើសទម្ងន់ ដោយបើកដៃឲ្យរថយន្តទាំងនោះមិនចូលថ្លឹងទម្ងន់កាត់ស្ថានីយ៍តែម្តង។