ព័ត៌មានជាតិ

នៅលើដីកម្ពុជា! ប្រធានាធិបតីចិន ស៊ី ជិនពីង ប្រកាសគាំទ្រការកសាងព្រែកជីកហ្វូណនតេជោ

នៅលើដីកម្ពុជា! ប្រធានាធិបតីចិន ស៊ី ជិនពីង ប្រកាសគាំទ្រការកសាងព្រែកជីកហ្វូណនតេជោ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ឱ្យដឹងថា ក្នុងជាមួយប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន , ប្រធានាធិបតីចិន លោក ស៊ីជិនពីង ប្រកាសគាំទ្រការកសាងព្រែកជីកហ្វូណនតេជោ។ តាមអ្នកនាំពាក្យនៅក្នុងជំនួបសម្ដេចតេជោ ហ៊ុន សែន បានស្នើភាគីចិនបន្តគាំទ្រការអភិវឌ្ឍ និងគម្រោងអភិវឌ្ឍនានានៅកម្ពុជាជាបន្តទៀត។ ជាការឆ្លើយតប ប្រធានាធិបតីចិន អះអាងថា នឹងបន្តគាំទ្ររាល់ការអភិវឌ្ឍនៅកម្ពុជា។

ព័ត៌មានជាតិ

ឯកសារចំនួន៣៧ រវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង

(ភ្នំពេញ)៖ ឯកសារចំនួន៣៧ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា នៅល្ងាចថ្ងៃថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន។ ឯកសារទាំងនេះត្រូវបានចុះហត្ថលេខានៅវិមានសន្តិភាព បន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបពិភាក្សាទ្វេភាគី ក្នុងនោះគឺមានឯកសារពាក់ព័ន្ធនឹងការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។ ឯកសារទាំង៣៧នេះ ត្រូវបានចុះហត្ថលេខា អំឡុងទស្សនកិច្ចផ្លូវរដ្ឋលើកទី២ របស់លោក ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជារយៈពេល២ថ្ងៃ៕

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ការអញ្ជើញមកដល់របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ÷នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាននៃការអញ្ជើញមកដល់របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ ថ្ងៃ (១៧-១៨ ខែមេសា ឆ្នាំ២០២៥) នៅព្រះរាជាណាចក្រកម្ពុជា។ ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិន មានរៀបចំជាក្បួនត្រែទ័ព ហើយអមសងខាងផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់កន្លែងស្នាក់នៅរបស់ឯកឧត្តម ក៏មានបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឈរអមសងខាងផ្លូវប្រមាណ៣ម៉ឺននាក់ផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម XI Jinping នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ […]