លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងសប្បុរសជន នាំយកអំណោយជាច្រើនជួយសម្រាលទុក្ខលំបាកដល់បងប្អូនជនភៀសសឹក នៅវត្តប្រាសាទស្រះឈ្នួរ ខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវរួមគ្នារបស់ជាតិខ្មែរ នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធានមូលនិធិវត្តសម្ដេចយស ព្រមទាំងភរិយា និងលោកឡោ ឡុង ស្រេង អនុប្រធាន រួមជាមួយសប្បុរសជនជាច្រើនរូប លោក សុខ កាវ, លោក អ៊ូ ឈុនលី, លោក ហឿន ចាន់រ៉ា, លោក ខោល ស៊ីផាន់, លោក ហឿន ហ៊ុន និងលោក ខឹម សុភ័ណ្ឌ បាននាំយក អំណោយសប្បុរសធម៌ជាច្រើនប្រភេទ ទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅ វត្តប្រាសាទស្រះឈ្នួរ ស្ថិតក្នុង ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនេះ គឺជាអំណោយរបស់ សមាគមអតីតសិស្សអនុវិទ្យាល័យព្រះសីហនុក្រគរ រួមមាន […]

ឯកឧត្តមសន្តិបណ្ឌិតចាន់ អ៊ាន រដ្ឋលេខាធិការក្រសួ ងមហាផ្ទៃ ក្រោយទទួលដំណឹងតាមរយៈលោកមេឃុំបាបោង ប្រជាពលរដ្ឋ ៣គ្រួសារមានជំងឺ ពិការភាព និងចាស់ជរាគ្មានទីពឹង
ខេត្តព្រៃវែង៖នាព្រឹក ថ្ងៃទី១០ ខែឧសភា២០២៥ ដោយសេចក្ដីអាណិតអាសូរ មេត្តា ករុណា ឯកឧត្តមសន្តិបណ្ឌិតចាន់ អ៊ាន ក៏បានចាត់លោក ឡោ ម៉េងហួត ចុះសាកសួរសុខទុក្ខ និងពាំនាំយកនូវសំភារៈគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួនទៅជូនដល់គ្រួសារពលរដ្ឋទាំង៣គ្រួសារដែលជួបការលំបាកខ្វះខាតភ្លាមៗ។
គ្រួសារទី១
អ្នកមីង វាន់ សំអុល អាយុ ៥៤ឆ្នំា មាន ជំងឺវះកាត់ពោះវៀនធំ សម្រាកនៅកន្ទេល ប្ដីជាកម្មករលីសែង បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក..ទទួលបានការឧបត្ថម អង្គរ ៣បេ មី៣កេះ មីដុំ ១កេះ ទឹកដោះគោ ១កេះ ទឹកត្រី១យួរ ប៊ីចេង ៦កញ្ចប់ អាវ២ ថវិកា ១,០០០,០០០ រៀល ។
ទី២ លោកតាសេង គា អាយុ ៧៩ និងលោកយាយ វ៉ា ហួយ អាយុ ៧៥ ឆ្នាំ គាត់ពិការភាព មានជំងឺប្រចាំកាយ នៅថវិកាចំនួន ១០០$។
ទី៣ លោកយាយ ឌី ពៅ អាយុ ៨២ ឆ្នាំ ចាស់ជរាគ្មានទីពឹង អង្គរ ២៥គីឡូ មី ១កេស ប៊ីចេង ២កញ្ចប់ ថវិកា ១០មុឺនរៀល។
សរុបថវិកាដែលបានជួយបងប្អូនប្រជាពលទាំងបីគ្រួសារ ចំនួនមួយលាន ៥០ ម៉ឺនរៀល។
ឯកឧត្ដម សន្តិបណ្ឌិត ចាន់ អ៊ាន ដែលតែងតែបង្ហាញនូវភាពស្មោះត្រង់ និងស្ម័គ្រចិត្តក្នុងការជួយសង្គ្រោះបញ្ហារបស់ប្រជាជន។ ឯកឧត្ដមមិនមែនត្រឹមជាមន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលទេ ប៉ុន្តែជាម្ចាស់ចិត្តបុណ្យ ដែលមិនដែលបដិសេធពេលបងប្អូនប្រជាពលរដ្ឋមានការខ្វះខាត ឬប្រទះជួបបញ្ហារស់នៅ។
ការជួយរបស់ឯកឧត្ដម គឺមិនមែនជាសកម្មភាពដែលកើតឡើងតែពេលខ្លះទេ ប៉ុន្តែជាកិច្ចការដែលបានបន្តធ្វើជាប្រចាំដោយក្តីស្រឡាញ់ចំពោះជាតិ ប្រជាជន និងសុភមង្គលសង្គម។ ជួយសាងសង់គ្រប់វិស័យដូចជា អប់រំ សុខាភិបាល សាធារណៈប្រើប្រាស់ និងការបង្កើតឱកាសការងារ គឺជាភស្តុតាងនៃការខិតខំប្រឹងប្រែងដោយមិននឹកនាល្បិចផ្លូវនយោបាយ ឬផលចំណេញផ្ទាល់ខ្លួន។
ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបមានការស្រឡាញ់ គោរព និងគួរបានទទួលការបន្តជួយប្រកបដោយសុចរិតភាពពីសំណាក់ឯកឧត្ដម ដូចដែលគាត់បានធ្វើជានិច្ចមកហើយ៕









