លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងសប្បុរសជន នាំយកអំណោយជាច្រើនជួយសម្រាលទុក្ខលំបាកដល់បងប្អូនជនភៀសសឹក នៅវត្តប្រាសាទស្រះឈ្នួរ ខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវរួមគ្នារបស់ជាតិខ្មែរ នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធានមូលនិធិវត្តសម្ដេចយស ព្រមទាំងភរិយា និងលោកឡោ ឡុង ស្រេង អនុប្រធាន រួមជាមួយសប្បុរសជនជាច្រើនរូប លោក សុខ កាវ, លោក អ៊ូ ឈុនលី, លោក ហឿន ចាន់រ៉ា, លោក ខោល ស៊ីផាន់, លោក ហឿន ហ៊ុន និងលោក ខឹម សុភ័ណ្ឌ បាននាំយក អំណោយសប្បុរសធម៌ជាច្រើនប្រភេទ ទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅ វត្តប្រាសាទស្រះឈ្នួរ ស្ថិតក្នុង ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនេះ គឺជាអំណោយរបស់ សមាគមអតីតសិស្សអនុវិទ្យាល័យព្រះសីហនុក្រគរ រួមមាន […]

លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងសប្បុរសជន នាំយកអំណោយជាច្រើនជួយសម្រាលទុក្ខលំបាកដល់បងប្អូនជនភៀសសឹក នៅវត្តប្រាសាទស្រះឈ្នួរ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវរួមគ្នារបស់ជាតិខ្មែរ នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធានមូលនិធិវត្តសម្ដេចយស ព្រមទាំងភរិយា និងលោកឡោ ឡុង ស្រេង អនុប្រធាន
រួមជាមួយសប្បុរសជនជាច្រើនរូប លោក សុខ កាវ, លោក អ៊ូ ឈុនលី, លោក ហឿន ចាន់រ៉ា, លោក ខោល ស៊ីផាន់, លោក ហឿន ហ៊ុន និងលោក ខឹម សុភ័ណ្ឌ បាននាំយក អំណោយសប្បុរសធម៌ជាច្រើនប្រភេទ ទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅ វត្តប្រាសាទស្រះឈ្នួរ ស្ថិតក្នុង ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។
អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនេះ គឺជាអំណោយរបស់ សមាគមអតីតសិស្សអនុវិទ្យាល័យព្រះសីហនុក្រគរ រួមមាន មីរីវ៉ាចំនួន ៣៥០ កេះ និង ផ្អក ៥០ គីឡូក្រាម ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនជនភៀសសឹក។
ទន្ទឹមនឹងនោះ លោក ឡោ ឡុងស្រេង និងលោក សុខ កាវ ក៏បានបង្ហាញនូវស្មារតីសប្បុរសធម៌យ៉ាងខ្ពង់ខ្ពស់ ដោយបានឧបត្ថម្ភបន្ថែម មីរីវ៉ា ២៥០ កេះ, អង្ករ ១ តោន, នំបួន ៤ កេះ, ឱសថព្យាបាលជំងឺផ្ដាសាយ ១ កេះ ព្រមទាំង ថវិកាចំនួន ២០ ម៉ឺនរៀល ដើម្បីរួមចំណែកជួយដល់បងប្អូនរងគ្រោះឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា។
រីឯ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ក៏បានឧបត្ថម្ភបន្ថែមទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមាន មីរីវ៉ា ១៥០ កេះ, ទឹកស៊ីអ៊ីវ ៤៨០ ដប, ទឹកដោះគោខាប់ ៥ កេះ, ទឹកដោះគោស្រស់ ២២ កេះ និង ថវិកាចំនួន ៥,៤០០,០០០ រៀល ដើម្បីយកទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងប្រឈមនឹងការខ្វះខាតយ៉ាងខ្លាំងក្នុងជីវភាពរស់នៅ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត បានមានប្រសាសន៍ថា៖
«ការចូលរួមជួយបងប្អូនជនភៀសសឹកនៅថ្ងៃនេះ គឺជាការអនុវត្តជាក់ស្តែងនៃស្មារតីសាមគ្គីភាព ខ្មែរជួយខ្មែរ។ សកម្មភាពនេះ ក៏ជាការឆ្លុះបញ្ចាំងតាមទិសដៅដឹកនាំដ៏មនុស្សធម៌របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែមានគោលការណ៍ច្បាស់លាស់ថា មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ ជាពិសេសក្នុងគ្រាលំបាកដូចពេលនេះ»។
លោកឧត្តមសេនីយ៍ទោបានបន្តថា ការរួមចំណែករបស់សប្បុរសជន គឺជាកម្លាំងចិត្តដ៏ធំធេងមួយ សម្រាប់បងប្អូនជនភៀសសឹក ក្នុងការបន្តជីវិត និងជឿជាក់ថា ពួកគេមិនត្រូវបានបំភ្លេចឡើយ ពីសង្គម និងពីរាជរដ្ឋាភិបាល។
បងប្អូនជនភៀសសឹក ដែលបានទទួលអំណោយ បានសម្ដែងនូវ ក្តីរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ភរិយា និងសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយឧបត្ថម្ភដោយមិនរើសអើង និងដោយចិត្តមេត្តាករុណា។
សកម្មភាពសប្បុរសធម៌នេះ ត្រូវបានចាត់ទុកថា ជាឧទាហរណ៍ដ៏ល្អប្រសើរ នៃការរួបរួមកម្លាំងសង្គម ក្នុងការជួយគ្នាទៅវិញទៅមក ពង្រឹងស្មារតីសាមគ្គីភាពជាតិ និងរួមចំណែករក្សា ស្ថិរភាព សន្តិភាព សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ និងសមាជិកមូលនិធិវត្តសម្ដេចយសដែលបានចូលរួមគាំទ្រ និងឧបត្ថម្ភទាំងថវិកា សម្ភារៈ និងកម្លាំងចិត្ត ដើម្បីជួយសម្រាលទុក្ខលំបាកដល់បងប្អូនជនភៀសសឹកដែលកំពុងប្រឈមនឹងការខ្វះខាតយ៉ាងខ្លាំងក្នុងជីវភាពរស់នៅ។
លោកឧត្តមសេនីយ៍ទោ បានមានប្រសាសន៍ថា៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងអស់ពីចិត្តចំពោះសប្បុរសជន មូលនិធិវត្តសម្ដេចយស
និងបងប្អូនអតីតសិស្សអនុវិទ្យាល័យព្រះសីហនុក្រគរដែលបានបង្ហាញពីស្មារតីសាមគ្គីភាព មេត្តាករុណានិងការទទួលខុសត្រូវរួមគ្នាក្នុងការជួយគាំទ្រដល់បងប្អូនជនភៀសសឹកនៅក្នុងគ្រាលំបាកដ៏សែនលំបាកនេះ»។
លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួតបានបន្តថា ការចូលរួមរបស់សប្បុរសជន
មិនត្រឹមតែជាការជួយផ្នែកសម្ភារៈ និងថវិកាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏មានតម្លៃដែលធ្វើឲ្យបងប្អូនជនភៀសសឹកមានក្តីសង្ឃឹម កម្លាំង និងជំនឿ
ថាពួកគេមិនត្រូវបានទុកចោលឡើយទាំងពីសង្គម និងពីរាជរដ្ឋាភិបាល។
លោកក៏បានគូសបញ្ជាក់ថាសកម្មភាពសប្បុរសធម៌ទាំងនេះគឺជាការអនុវត្តជាក់ស្តែង
តាមគោលនយោបាយមនុស្សធម៌និងការដឹកនាំប្រកបដោយការយកចិត្តទុកដាក់
របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ដែលតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍«មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ចោលឡើយ»ជាពិសេសក្នុងគ្រាដែលប្រទេសជាតិនិងប្រជាពលរដ្ឋកំពុងជួបការលំបាក។
ជាមួយគ្នានេះផងដែរក្នុងនាម សមាគមមូលនិធិវត្តសម្ដេចយស
លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួតក៏បានអំពាវនាវដល់សប្បុរសជន
អង្គភាព ស្ថាប័ន និងពលរដ្ឋទូទៅបន្តចូលរួមឧបត្ថម្ភថវិកា សម្ភារៈ
និងគ្រឿងឧបភោគបរិភោគដើម្បីជួយសម្រាលទុក្ខលំបាក
ដល់បងប្អូនជនភៀសសឹកដែលនៅតែត្រូវការជំនួយជាបន្ទាន់
និងជាបន្តបន្ទាប់។
សកម្មភាពមនុស្សធម៌នេះត្រូវបានចាត់ទុកថា
ជារូបមន្តដ៏ល្អប្រសើរនៃការរួបរួមកម្លាំងសង្គម
ពង្រឹងស្មារតីសាមគ្គីភាពជាតិនិងរួមចំណែកការពារ
សន្តិភាព ស្ថិរភាព សេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាព
នៃព្រះរាជាណាចក្រកម្ពុជា៕









