លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងសប្បុរសជន នាំយកអំណោយជាច្រើនជួយសម្រាលទុក្ខលំបាកដល់បងប្អូនជនភៀសសឹក នៅវត្តប្រាសាទស្រះឈ្នួរ ខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវរួមគ្នារបស់ជាតិខ្មែរ នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធានមូលនិធិវត្តសម្ដេចយស ព្រមទាំងភរិយា និងលោកឡោ ឡុង ស្រេង អនុប្រធាន រួមជាមួយសប្បុរសជនជាច្រើនរូប លោក សុខ កាវ, លោក អ៊ូ ឈុនលី, លោក ហឿន ចាន់រ៉ា, លោក ខោល ស៊ីផាន់, លោក ហឿន ហ៊ុន និងលោក ខឹម សុភ័ណ្ឌ បាននាំយក អំណោយសប្បុរសធម៌ជាច្រើនប្រភេទ ទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅ វត្តប្រាសាទស្រះឈ្នួរ ស្ថិតក្នុង ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនេះ គឺជាអំណោយរបស់ សមាគមអតីតសិស្សអនុវិទ្យាល័យព្រះសីហនុក្រគរ រួមមាន […]

លោក ឧត្ដម សេនីយ៍ទោឡោ ម៉េងហួត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធមេបញ្ជាការរងកងអនុសេនាធំ នៃកងការពារព្រំដែនគោកលេខ៥០១ដែលបានពលីជីវិតដ៏អង់អាចក្លាហាននៅលើសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ
ខេត្តពោធិ៍សាត់៖នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ នេះ លោក ឧត្ដម សេនីយ៍ទោឡោ ម៉េងហួត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធមេបញ្ជាការរងកងអនុសេនាធំ នៃកងការពារព្រំដែនគោកលេខ៥០១ដែលបានពលីជីវិតដ៏អង់អាចក្លាហាននៅលើសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងខ្សែបន្ទាត់ព្រំដែនភូមិសាស្ត្រ ឃុំថ្មដា នាជន្មាយុ៤៥ឆ្នាំ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មរណភាពរបស់លោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធ មេបញ្ជាការរងកងអនុសេនាធំនៃកងការពារព្រំដែនគោកលេខ៥០១ គឺជាការបាត់បង់ដ៏ធំធេងនូវស្វាមី ជាឪពុកបង្កើត ជាបងប្រុស និងញាតិមិត្ត នៃក្រុមគ្រួសារ ប្រកបទៅដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវឥស្សរជនយោធាជួរមុខស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលមានគុណូបការៈដ៏ធំធេង ក្នុងការវាយប្រយុទ្ធនៅលើសមរភូមិ ពីខ្មាំងសត្រូវសៀមឈ្លានពាន ដើម្បីការពារជាតិមាតុភូមិជាទីស្នេហា។ វីរភាពដ៏អង់អាចក្លាហាន និង ពលិកម្មដ៏ធំធំធេងបស់លោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធ មេបញ្ជាការរងកងអនុសេនាធំនៃកងការពារព្រំដែនគោកលេខ៥០១ គឺជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ ជាតិ សាសនា ព្រះមហាក្សត្រ ដែលយើងទាំងអស់គ្នា រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន សូមកត់ត្រា និងចងចាំទុក នូវគុណូបការៈដ៏ធំធេងនេះ។
ស្ថិតក្នុងក្ដីវិយោគដ៏សែនសោកសង្រេងនេះ លោក ឧត្តមសេនីយ៍ទោឡោ ម៉េងហួត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធមេបញ្ជាការរងកងអនុសេនាធំនៃកងការពារព្រំដែនគោកលេខ៥០១ សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗ ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងនោះ លោកឧត្តមសេនីយ៍ទោ បាននាំយកនូវថវិកាចំនួន ៣ លានរៀល ចូលរួមបុណ្យដល់ក្រុមគ្រួសារសពលោកវរសេនីយ៍ត្រីស្វាយ សារិទ្ធមេបញ្ជាការរងកងអនុសេនាធំនៃកងការពារព្រំដែនគោកលេខ៥០១ ផងដែរ៕









