លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងសប្បុរសជន នាំយកអំណោយជាច្រើនជួយសម្រាលទុក្ខលំបាកដល់បងប្អូនជនភៀសសឹក នៅវត្តប្រាសាទស្រះឈ្នួរ ខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវរួមគ្នារបស់ជាតិខ្មែរ នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធានមូលនិធិវត្តសម្ដេចយស ព្រមទាំងភរិយា និងលោកឡោ ឡុង ស្រេង អនុប្រធាន រួមជាមួយសប្បុរសជនជាច្រើនរូប លោក សុខ កាវ, លោក អ៊ូ ឈុនលី, លោក ហឿន ចាន់រ៉ា, លោក ខោល ស៊ីផាន់, លោក ហឿន ហ៊ុន និងលោក ខឹម សុភ័ណ្ឌ បាននាំយក អំណោយសប្បុរសធម៌ជាច្រើនប្រភេទ ទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅ វត្តប្រាសាទស្រះឈ្នួរ ស្ថិតក្នុង ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនេះ គឺជាអំណោយរបស់ សមាគមអតីតសិស្សអនុវិទ្យាល័យព្រះសីហនុក្រគរ រួមមាន […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុង ពិធីបុណ្យទក្ខិណានុប្បទានគម្រប់១ឆ្នាំឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុង ពិធីបុណ្យទក្ខិណានុប្បទានគម្រប់១ឆ្នាំឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ភ្នំពេញ៖គិតមកដល់ថ្ងៃទី២ខែកញ្ញាខាងមុខនេះ គឺមានរយៈពេល១ឆ្នាំ ហើយ នៃការចូលមរណភាព របស់សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ដើម្បីសម្តែងនូវការគោរពចំពោះគុណូបការៈដ៍ថ្លៃថ្លារបស់ឧត្តមស្វាមីបិតា និងជីតាដែលបានធ្វើមរណកាល ទៅកាន់បរលោកខាងមុខហើយនោះ អ្នកឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ជាភរិយា និងបុត្រាបុត្រី ក្នុងនោះមាន ឯកឧត្តម គង់ តារា អនុរដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង ឯកឧត្តម វេជ្ជបណ្ឌិត គង់សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងក្រុមគ្រួសារ បានមូលមតិគ្នាប្រារព្ធ ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលជូន ដួងវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានធ្វើមរណកាលអស់រយៈពេលគម្រប់១ឆ្នាំកន្លងទៅនេះ។ ពិធីបុណ្យបានប្រារព្ធធ្វើតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងបរិវេណវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ […]














