លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងសប្បុរសជន នាំយកអំណោយជាច្រើនជួយសម្រាលទុក្ខលំបាកដល់បងប្អូនជនភៀសសឹក នៅវត្តប្រាសាទស្រះឈ្នួរ ខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវរួមគ្នារបស់ជាតិខ្មែរ នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធានមូលនិធិវត្តសម្ដេចយស ព្រមទាំងភរិយា និងលោកឡោ ឡុង ស្រេង អនុប្រធាន រួមជាមួយសប្បុរសជនជាច្រើនរូប លោក សុខ កាវ, លោក អ៊ូ ឈុនលី, លោក ហឿន ចាន់រ៉ា, លោក ខោល ស៊ីផាន់, លោក ហឿន ហ៊ុន និងលោក ខឹម សុភ័ណ្ឌ បាននាំយក អំណោយសប្បុរសធម៌ជាច្រើនប្រភេទ ទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅ វត្តប្រាសាទស្រះឈ្នួរ ស្ថិតក្នុង ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនេះ គឺជាអំណោយរបស់ សមាគមអតីតសិស្សអនុវិទ្យាល័យព្រះសីហនុក្រគរ រួមមាន […]
លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ប្រគេនបច្ច័យ និងទឹកដោះគោ ជួយឧបត្ថម្ភជនភៀសសឹកស្នាក់អាស្រ័យក្នុងវត្តប្រាសាទស្រះឈ្នួរ
លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ប្រគេនបច្ច័យ និងទឹកដោះគោ ជួយឧ បត្ថម្ភជនភៀសសឹកស្នាក់អាស្រ័យក្នុងវត្តប្រាសាទស្រះឈ្នួរ បន្ទាយមានជ័យ៖ ដោយទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា ប្រកបដោយមេត្តាករុណា និងស្មារតីមនុស្សធម៌ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា បានប្រគេនបច្ច័យជាទានដល់ ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះឈ្នួរ ដើម្បីចូលរួមដោះស្រាយការចំណាយទាក់ទងនឹងទឹក និងភ្លើង សម្រាប់ជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹក ដែលបានមកស្នាក់អាស្រ័យជាបណ្តោះអាសន្ននៅក្នុងបរិវេណវត្ត។ សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នៅវត្តប្រាសាទស្រះឈ្នួរ ស្ថិតនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងបន្ធូរបន្ថយការលំបាក និងការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃរបស់ជនភៀសសឹក ដែលបានចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដោយសារស្ថានភាពអសន្តិសុខ បណ្តាលមកពីការឈ្លានពានរបស់ប្រទេសថៃលើអធិបតេយ្យភាពនៃប្រទេសកម្ពុជា។ ក្រៅពីការប្រគេនបច្ច័យជាទាន លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ក៏បានប្រគេន ទឹកដោះគោចំនួន ៤៨០ ដប ដែលមួយដបមានចំណុះ ១ លីត្រ តាមរយៈព្រះគ្រូចៅអធិការវត្ត ដើម្បីឲ្យព្រះអង្គពាំនាំយកទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់អាស្រ័យនៅក្នុងវត្ត។ នៅក្នុងឱកាសនោះ ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះឈ្នួរ ព្រះនាម […]







