ព័ត៌មានជាតិ

[ហ្គេមបាញ់]👉ត្រីនិងល្បែងខុសច្បាប់ គ្រប់ប្រភេទ ១កន្លែងក្នុង សង្កាត់ចោមចៅ.៣ ខណ្ឌពោធិ៍សែនជ័យ លេងយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ច មិនហ៊ានបង្ក្រាប!

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ! បានប្រាប់មកថា! មានទីតាំងល្បែង{ហ្គេមបាញ់ត្រី}ខុសច្បាប់ ១.កន្លែង.! ទីតាំងស្ថិតនៅកែងផ្លូវ១១៣ K សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មិនឃើញចាត់ឲ្យកូនចៅចុះបង្ក្រាប!នៅឡើយទេ? ប្រជាពលរដ្ឋនៅក្នុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា! បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)និងល្បែងគ្រប់ប្រភេទផ្សេងៗទៀត បើកលេងយ៉ាងរលូន ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទេីបអាជ្ញាធរខ័ណ្ឌឲ្យបណ្តែតបណ្តោយតាមអំពេីចិត្តដូច្នោះ។ មជ្ឍដ្ឋានមហាជន បាបដាក់ការសង្ស័យថា! មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួល លាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់ទីតាំងល្បែងសុីសង ១.កន្លែងនេះរួចហើយក៏មិនដឹង? ទើបហ៊ានបើកបនល្បែងសុីសង{ហ្គេមបាញ់ត្រី}និងល្បែងគ្រប់ប្រភេទផ្សេងៗទៀត និងក្រុមញៀនល្បែងមានខ្មែរ និងជនជាតិចិន ចូលលេងភ្លូកទឹក ភ្លូកដី គ្មានការទប់ស្កាត់ទាល់តែសោះឡេីយ។

ព័ត៌មានជាតិ

ល្បែងស៊ីសងបៀរហ្គេមបាញ់ត្រីខុសប្បាប់ ជ្រកក្រោមផ្លាក”កាហ្វូហោ” ក្នុងសង្កាត់ជ្រោយបាសាក់ សមត្ថកិច្ចកំពង់មេីលរំលង!!!

ភ្នំពេញ៖ ថ្មីៗនេះទីតាំងល្បែងសុីសង់បៀរចិន និងហ្គេមបាញ់ត្រី ឈ្មោះយីហោ”កាហ្វូហោ” មួយទីតាំង ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេង២៤ម៉ោងលេី២៤ម៉ោង យ៉ាងអនាធិបតេយ្យ អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន គ្មានចាត់វិធានការ ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! ។ សូមជម្រាបថា តើសកម្មភាពល្បែងស៊ីសងទាំងនេះប្រឆាំងទៅនឹង បទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែរទេ ? កន្លងមកនេះ សម្តេចសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននែណាំបញ្ជាឱ្យអាជ្ញាធរនិងសមត្ថកិច្ចរាជធានី ខេត្ត ត្រូវត្រួតពិនិត្យ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែដោយឡែកទីតាំងបនល្បែងសុីសងបៀរចិននិងហ្គេមបាញត្រី ខុសច្បាប់ទីតាំងខាងលេី ខាងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់ប្រឹងរក្សាស្ងៀមស្ងាត់ទៅវិញ ការអនុវត្តតួនាទីបែបបញ្រ្ចាសទិសទេ? តេីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនៅទីណាដែរ។ ថ្នាក់ដឹកនាំតែងតែលើកឡើងផងដែរថា បនល្បែងសុីសង”បៀរ ហ្គេមបាញត្រី ល្បែងខុសច្បាប់ទាំងនេះ ជាបញ្ហាធំមួយក្នុងសង្គមធ្វើឱ្យពលរដ្ឋព្រួយបារម្ភ ពីរសុខសុវត្ថិភាពមូលដ្ឋាន បង្ករបញ្ហាក្នុងសង្គមកើតមាននូវ អំពើចោរកម្ម បទល្មើសផ្សេងៗ ដូចជា លួច ឆក់ […]

ព័ត៌មានជាតិ

ទីតាំងល្បែងសុីសង ជាច្រើនប្រភេទ យីហោ(កាហ្វូហោ)មួយកន្លែងក្នុងមូលដ្ឋាន ខណ្ឌចំការមន បើកលេងបង្កភាពអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅមានការព្រួយបារម្ភ..

ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងបៀរ ហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ ជាច្រើនប្រភេទ ផ្សេងៗទៀត យីហោ(កាហ្វូហោ)មួយកន្លែង ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកទទួលក្រុមញៀនល្បែងប្រុស ស្រី ក្មេងចាស់ ចូលលេងគគ្រឹកគគ្រេង តែលោក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក កៀង ល័ក្ស នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះបង្ក្រាប!នោះទេ? តើហេតុអ្វីទៅទាន។ ជាងនេះទៅទៀត ប្រជាពលរដ្ឋ រស់នៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងដូចជា បៀរ ហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ ជាច្រើនប្រភេទ ផ្សេងៗទៀត នៅលើទឹកដី ខណ្ឌចំការមន បានឡើយ។ មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នងមូលដ្ឋានខាងលើ ដាក់ការសង្ស័យ […]