ព័ត៌មានជាតិ

[ហ្គេមបាញ់]👉ត្រីនិងល្បែងខុសច្បាប់ គ្រប់ប្រភេទ ១កន្លែងក្នុង សង្កាត់ចោមចៅ.៣ ខណ្ឌពោធិ៍សែនជ័យ លេងយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ច មិនហ៊ានបង្ក្រាប!

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ! បានប្រាប់មកថា! មានទីតាំងល្បែង{ហ្គេមបាញ់ត្រី}ខុសច្បាប់ ១.កន្លែង.!
ទីតាំងស្ថិតនៅកែងផ្លូវ១១៣ K សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មិនឃើញចាត់ឲ្យកូនចៅចុះបង្ក្រាប!នៅឡើយទេ?

ប្រជាពលរដ្ឋនៅក្នុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា! បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)និងល្បែងគ្រប់ប្រភេទផ្សេងៗទៀត បើកលេងយ៉ាងរលូន ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទេីបអាជ្ញាធរខ័ណ្ឌឲ្យបណ្តែតបណ្តោយតាមអំពេីចិត្តដូច្នោះ។

មជ្ឍដ្ឋានមហាជន បាបដាក់ការសង្ស័យថា! មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួល លាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់ទីតាំងល្បែងសុីសង ១.កន្លែងនេះរួចហើយក៏មិនដឹង? ទើបហ៊ានបើកបនល្បែងសុីសង{ហ្គេមបាញ់ត្រី}និងល្បែងគ្រប់ប្រភេទផ្សេងៗទៀត និងក្រុមញៀនល្បែងមានខ្មែរ និងជនជាតិចិន ចូលលេងភ្លូកទឹក ភ្លូកដី គ្មានការទប់ស្កាត់ទាល់តែសោះឡេីយ។

Leave a Reply

Your email address will not be published.