ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងសប្បុរសជន នាំយកអំណោយជាច្រើនជួយសម្រាលទុក្ខលំបាកដល់បងប្អូនជនភៀសសឹក នៅវត្តប្រាសាទស្រះឈ្នួរ ខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវរួមគ្នារបស់ជាតិខ្មែរ នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធានមូលនិធិវត្តសម្ដេចយស ព្រមទាំងភរិយា និងលោកឡោ ឡុង ស្រេង អនុប្រធាន រួមជាមួយសប្បុរសជនជាច្រើនរូប លោក សុខ កាវ, លោក អ៊ូ ឈុនលី, លោក ហឿន ចាន់រ៉ា, លោក ខោល ស៊ីផាន់, លោក ហឿន ហ៊ុន និងលោក ខឹម សុភ័ណ្ឌ បាននាំយក អំណោយសប្បុរសធម៌ជាច្រើនប្រភេទ ទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅ វត្តប្រាសាទស្រះឈ្នួរ ស្ថិតក្នុង ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនេះ គឺជាអំណោយរបស់ សមាគមអតីតសិស្សអនុវិទ្យាល័យព្រះសីហនុក្រគរ រួមមាន […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ប្រគេនបច្ច័យ និងទឹកដោះគោ ជួយឧបត្ថម្ភជនភៀសសឹកស្នាក់អាស្រ័យក្នុងវត្តប្រាសាទស្រះឈ្នួរ

លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ប្រគេនបច្ច័យ និងទឹកដោះគោ ជួយឧ បត្ថម្ភជនភៀសសឹកស្នាក់អាស្រ័យក្នុងវត្តប្រាសាទស្រះឈ្នួរ បន្ទាយមានជ័យ៖ ដោយទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា ប្រកបដោយមេត្តាករុណា និងស្មារតីមនុស្សធម៌ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា បានប្រគេនបច្ច័យជាទានដល់ ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះឈ្នួរ ដើម្បីចូលរួមដោះស្រាយការចំណាយទាក់ទងនឹងទឹក និងភ្លើង សម្រាប់ជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹក ដែលបានមកស្នាក់អាស្រ័យជាបណ្តោះអាសន្ននៅក្នុងបរិវេណវត្ត។ សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នៅវត្តប្រាសាទស្រះឈ្នួរ ស្ថិតនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងបន្ធូរបន្ថយការលំបាក និងការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃរបស់ជនភៀសសឹក ដែលបានចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដោយសារស្ថានភាពអសន្តិសុខ បណ្តាលមកពីការឈ្លានពានរបស់ប្រទេសថៃលើអធិបតេយ្យភាពនៃប្រទេសកម្ពុជា។ ក្រៅពីការប្រគេនបច្ច័យជាទាន លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ក៏បានប្រគេន ទឹកដោះគោចំនួន ៤៨០ ដប ដែលមួយដបមានចំណុះ ១ លីត្រ តាមរយៈព្រះគ្រូចៅអធិការវត្ត ដើម្បីឲ្យព្រះអង្គពាំនាំយកទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់អាស្រ័យនៅក្នុងវត្ត។ នៅក្នុងឱកាសនោះ ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះឈ្នួរ ព្រះនាម […]

ព័ត៌មានជាតិ

លោក ឧត្ដម សេនីយ៍ទោឡោ ម៉េងហួត បានអញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ សព លោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធមេបញ្ជាការរងកងអនុសេនាធំ នៃកងការពារព្រំដែនគោកលេខ៥០១ដែល​បាន​ពលី​ជីវិត​ដ៏​អង់អាច​ក្លាហាននៅលើ​សមរភូមិ​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី ដែន​អធិបតេយ្យ​ជាតិ

ខេត្តពោធិ៍សាត់៖នាព្រឹកថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០២៥ នេះ លោក ឧត្ដម សេនីយ៍ទោឡោ ម៉េងហួត បានអញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ សព លោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធមេបញ្ជាការរងកងអនុសេនាធំ នៃកងការពារព្រំដែនគោកលេខ៥០១ដែល​បាន​ពលី​ជីវិត​ដ៏​អង់អាច​ក្លាហាននៅលើ​សមរភូមិ​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី ដែន​អធិបតេយ្យ​ជាតិ និង​ខ្សែបន្ទាត់​ព្រំដែនភូមិសាស្ត្រ ឃុំថ្មដា នាជន្មាយុ៤៥ឆ្នាំ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ មរណភាព​របស់លោក​វរសេនីយ៍ត្រី ស្វាយ សារិទ្ធ មេបញ្ជាការរងកងអនុសេនាធំនៃកងការពារព្រំដែនគោកលេខ៥០១ គឺជា​ការ​បាត់បង់​ដ៏​ធំធេង​នូវ​ស្វាមី ជា​ឪពុក​បង្កើត ជា​បងប្រុស និង​ញាតិមិត្ត នៃ​ក្រុម​គ្រួសារ ប្រកប​ទៅ​ដោយ​សង្គហធម៌ និង​ព្រហ្ម​វិហារធម៌ ហើយក៏​ជា​ការ​បាត់បង់​នូវ​ឥស្សរជន​យោធា​ជួរមុខ​ស្នេហា​ជាតិ​ដ៏​ឆ្នើម​មួយរូប ដែលមាន​គុណូបការៈ​ដ៏​ធំធេង ក្នុងការ​វាយ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ ពី​ខ្មាំងសត្រូវ​សៀម​ឈ្លានពាន ដើម្បី​ការពារ​ជាតិ​មាតុភូមិ​ជាទី​ស្នេហា។ វីរភាព​ដ៏​អង់អាច​ក្លាហាន និង ពលិកម្ម​ដ៏​ធំធំធេងបស់លោក​វរសេនីយ៍ត្រី ស្វាយ សារិទ្ធ មេបញ្ជាការរងកងអនុសេនាធំនៃកងការពារព្រំដែនគោកលេខ៥០១ គឺជា​មហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​សម្រាប់ ជាតិ សាសនា ព្រះមហាក្សត្រ ដែល​យើងទាំងអស់គ្នា រួម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន សូម​កត់ត្រា និង​ចងចាំ​ទុក […]

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹងបាត់បង់លិខិតផ្ទេកម្មសិទ្ធិប្លង់ដី (ច្បាប់ដើម)

សេចក្ដីជូនដំណឹងបាត់បង់លិខិតផ្ទេកម្មសិទ្ធិ(ច្បាប់ដើម) ខ្ញុំបាទឈ្មោះ លឹម រ៉ា, ភេទប្រុស អាយុ ៥៥ឆ្នាំ សញ្ជាតិខ្មែរ អត្តសញ្ញាណបណ្ណលេខ ០១០៨៥៥១៤១, មានទីលំនៅ ភូមិត្រពាំងអញ្ចាញប្រាំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ប្រពន្ធខ្ញុំឈ្មោះ ផុន ផានី, ភេទស្រី អាយុ ៤៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅដូចខាងលើ។ បច្ចុប្បន្ន ខ្ញុំបានបាត់ លិខិតផ្ទេកម្មសិទ្ធិ(ច្បាប់ដើម) ចំនួន ១ ច្បាប់ ដែលជាដីមាន÷បណ្តោយ៖ ១៥.២០ ម៉ែត្រ ទទឹង៖ ៥ ម៉ែត្រ។ សូមជម្រាបជូនថា៖ កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣ ខ្ញុំបានរុះរើផ្ទះចាស់សង់ថ្មី ហើយបានបាត់លិខិតផ្ទេកម្មសិទ្ធិ(ច្បាប់ដើម)ខាងលើ។ ខ្ញុំនិងក្រុមគ្រួសារបានព្យាយាមរកយ៉ាងម៉ត់ចត់ ប៉ុន្តែមិនអាចរកឃើញទេ។ ដោយអាស្រ័យលើការជម្រាបជូនខាងលើ ប្រសិនបើបងប្អូនណាបានឃើញ ឬ រើសបាន សូមទំនាក់ទំនងមកខ្ញុំតាមរយៈទូរស័ព្ទ៖ 087828570 ខ្ញុំបាទនិងមានសាគុណជូន សូមអរគុណជាទីបំផុត៕

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នារសៀល ថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម TANAKA Akihiko និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានបង្ហាញនូវក្តីរីករាយដែលបានជួបឯកឧត្តមជាថ្មីម្ដងទៀតបន្ទាប់ពីបានជួបគ្នាកាលពី១០ឆ្នាំមុន នៅពេលដែលឯកឧត្តមបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ពោធស្ពានមិត្តភាព កម្ពុជា-ជប៉ុន អ្នកលឿង កាលពីឆ្នាំ២០១៥។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់ឯកឧត្តម មកកាន់កម្ពុជាសារជាថ្មីនេះ […]

ព័ត៌មានជាតិ

ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ ម៉េង ហួតអញ្ជើញជាអធិបតី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ស ថេត ពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកកំចាយមារ ខេត្តព្រៃវែង

ព្រៃវែង÷កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារគ្រូពេទ្យស្ម័គ្រ ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារ និងស្រុកកញ្រ្ជៀច ដឹកនាំដោយ ឯកឧត្តម​ ម៉ី ប៊ុនរ៉ុង ប្រធានក្រុមគ្រូពេទ្យស័្មគ្រចិត្ត បានសហការជាមួយ គណបក្សឃុំ ប្រធានយុវជនបក្សឃុំ ប្រធានចលនាស្រ្តីឃុំ លោក​ លោកស្រី​ប្រធានសាខាបក្សភូមិ បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រមានជំងឺចំនួន ១១ភូមិ ស្មើនឹង ១២៥នាក់​ ស្រី ១០២នាក់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡោ ម៉េងហួត អនុប្រធានទី១ តំណាងឯកឧត្តម ហេង ចាន់ធារី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្របៅ ។ ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺនោះផងដែរ ឯកឧត្តម ឡោ ម៉េងហួត អនុប្រធានទី១ តំណាងឯកឧត្តម ហេង ចាន់ធារី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្របៅ និង លោក លោកស្រី ប្រធាន​ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងភូមិទាំង ១១ភូមិ បានឧបត្ថម្ភដល់អ្នកជំងឺក្រីក្រចំនួន […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ភ្នំពេញ៖នៅរសៀលថ្ងៃអាទិត្យ ៥រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បន្ទាប់ពីព្រះអង្គបានយាងទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ព្រៃវែង ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនលោកយាយ លោកតា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ស្ថិតក្នុងភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង។ សូមជម្រាបជូនថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកពោធិ៍រៀងនេះ រៀបចំដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលពិនិត្យនិងព្យាបាលជំងឺទូទៅ អបរំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ រោគស្ត្រី ជំងឺឫសដូងបាត […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរខួបអនុស្សាវរីយ៍លើកទី៧៦ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរខួបអនុស្សាវរីយ៍លើកទី៧៦ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ភ្នំពេញ៖នៅល្ងាចថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា, សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ ឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការ ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដី ទីនៃព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសទាំងឡាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីនាថ្ងៃនេះ និងសូមជូនពរចំពោះបងប្អូនជនរួមជាតិ និងបងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ដែលកំពុងបម្រើការងារ និងរស់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ឆ្នាំនេះជាឆ្នាំសំខាន់មួយសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រជាជនចិន […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក)

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ភ្នំពេញ៖នាព្រឹកថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃឆ្លងបិណ្ឌ ឬហៅថាភ្ជុំបិណ្ឌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយបាន​អញ្ជើញចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌនៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ស្ថិតក្នុងវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) នាព្រឹកនេះ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បាននាំយក នូវគ្រឿងសក្ការៈបូជា ​មានទៀន ធូប ផ្កាភ្ញី សម្រាប់ បូជាចំពោះ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងបាន​នាំយកនូវចតុបច្ច័យ ទេយ្យទាន […]