លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងសប្បុរសជន នាំយកអំណោយជាច្រើនជួយសម្រាលទុក្ខលំបាកដល់បងប្អូនជនភៀសសឹក នៅវត្តប្រាសាទស្រះឈ្នួរ ខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវរួមគ្នារបស់ជាតិខ្មែរ នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធានមូលនិធិវត្តសម្ដេចយស ព្រមទាំងភរិយា និងលោកឡោ ឡុង ស្រេង អនុប្រធាន រួមជាមួយសប្បុរសជនជាច្រើនរូប លោក សុខ កាវ, លោក អ៊ូ ឈុនលី, លោក ហឿន ចាន់រ៉ា, លោក ខោល ស៊ីផាន់, លោក ហឿន ហ៊ុន និងលោក ខឹម សុភ័ណ្ឌ បាននាំយក អំណោយសប្បុរសធម៌ជាច្រើនប្រភេទ ទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅ វត្តប្រាសាទស្រះឈ្នួរ ស្ថិតក្នុង ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនេះ គឺជាអំណោយរបស់ សមាគមអតីតសិស្សអនុវិទ្យាល័យព្រះសីហនុក្រគរ រួមមាន […]

ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ ម៉េង ហួតអញ្ជើញជាអធិបតី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ស ថេត ពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកកំចាយមារ ខេត្តព្រៃវែង
ព្រៃវែង÷កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារគ្រូពេទ្យស្ម័គ្រ ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារ និងស្រុកកញ្រ្ជៀច ដឹកនាំដោយ ឯកឧត្តម ម៉ី ប៊ុនរ៉ុង ប្រធានក្រុមគ្រូពេទ្យស័្មគ្រចិត្ត បានសហការជាមួយ គណបក្សឃុំ ប្រធានយុវជនបក្សឃុំ ប្រធានចលនាស្រ្តីឃុំ លោក លោកស្រីប្រធានសាខាបក្សភូមិ បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រមានជំងឺចំនួន ១១ភូមិ ស្មើនឹង ១២៥នាក់ ស្រី ១០២នាក់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡោ ម៉េងហួត អនុប្រធានទី១ តំណាងឯកឧត្តម ហេង ចាន់ធារី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្របៅ ។
ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺនោះផងដែរ
ឯកឧត្តម ឡោ ម៉េងហួត អនុប្រធានទី១ តំណាងឯកឧត្តម ហេង ចាន់ធារី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្របៅ និង លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងភូមិទាំង ១១ភូមិ បានឧបត្ថម្ភដល់អ្នកជំងឺក្រីក្រចំនួន ១២០នាក់។
ឯកឧត្តម ឡោ ម៉េងហួត អនុប្រធានទី១ តំណាងឯកឧត្តម ហេង ចាន់ធារី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្របៅ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ស ថេត ដែលបានចូលរួមជាផ្នែកមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការងារជួយសម្រាលតម្រូវការសេវាសុខភាពមួយចំនួន ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកកំចាយមារ ខេត្តព្រៃវែង ឯកឧត្តម ឡោ ម៉េងហួត បានថ្លែងថា ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យ ដែលទាមទាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ស ថេត នេះ ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋ បានដឹងអំពីសុខភាពរបស់ខ្លួន តាមរយៈការពិនិត្យ និងការប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានផ្សេងអំពីការថែទាំសុខភាព ។
ឯកឧត្តម ឡោ ម៉េងហួត គូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា បានតម្កល់ឆន្ទៈខ្ពស់លើវិស័យ អប់រំ និងវិស័យសុខាភិបាល។ ឯកឧត្តម បានសង្កត់ធ្ងន់ថា គោលនយោបាយនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ស ថេត ដែលបានចុះពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋនៅស្រុកកំចាយមារនេះ មានចំនួន ១២៥នាក់ ស្រី ១០២នាក់ ក្រុមគ្រូពេទ្យ នឹងពិនិត្យព្យាបាលជំងឺទូទៅ រួមមាន៖ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ រោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ សើស្បែក ស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ គ្រុនចាញ់ គ្រុនឈាម ភ្នែក និងវាស់ភ្នែក ។ល។ព្រមទាំងផ្ដល់ជូនថវិកានិងថ្នាំពេទ្យមួយចំនួនទៀត។










