លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងសប្បុរសជន នាំយកអំណោយជាច្រើនជួយសម្រាលទុក្ខលំបាកដល់បងប្អូនជនភៀសសឹក នៅវត្តប្រាសាទស្រះឈ្នួរ ខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវរួមគ្នារបស់ជាតិខ្មែរ នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធានមូលនិធិវត្តសម្ដេចយស ព្រមទាំងភរិយា និងលោកឡោ ឡុង ស្រេង អនុប្រធាន រួមជាមួយសប្បុរសជនជាច្រើនរូប លោក សុខ កាវ, លោក អ៊ូ ឈុនលី, លោក ហឿន ចាន់រ៉ា, លោក ខោល ស៊ីផាន់, លោក ហឿន ហ៊ុន និងលោក ខឹម សុភ័ណ្ឌ បាននាំយក អំណោយសប្បុរសធម៌ជាច្រើនប្រភេទ ទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅ វត្តប្រាសាទស្រះឈ្នួរ ស្ថិតក្នុង ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនេះ គឺជាអំណោយរបស់ សមាគមអតីតសិស្សអនុវិទ្យាល័យព្រះសីហនុក្រគរ រួមមាន […]

ពិធីពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋជាច្រើននៅឃុំក្រញូង ស្រុកកំចាយមារ

ពិធីពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋជាច្រើននៅឃុំក្រញូង ស្រុកកំចាយមារ
ព្រៃវែង៖ នាព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសិទ្ធិ អនុប្រធានទី១ នៃក្រុមការងារចុះជួយស្រុកកំចាយមារ តំណាងនាយឧត្តមសេនីយ៍ ស ថេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ស ថេត ចុះអនុវត្តសកម្មភាពពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋសរុបប្រមាណ ៥៥៥ នាក់ នៅក្នុងឃុំក្រញូង ស្រុកកំចាយមារ។
ក្នុងឱកាសនោះ ឯកឧត្តម សរ សិទ្ធិ បានមានប្រសាសន៍ថា កម្មវិធីពិនិត្យ និងព្យាបាលឥតគិតថ្លៃ គឺជាសកម្មភាពដ៏មានតម្លៃ និងមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋឃុំក្រញូង និងតំបន់ជិតខាង ទាំងក្នុងការការពារជំងឺ និងទទួលបានសេវាសុខភាពដោយមិនបង់ថ្លៃ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានបោះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីចូលរួមចែករំលែកក្តីមេត្តាករុណា និងចិត្តសប្បុរសជូនដល់បងប្អូនប្រជាពលរដ្ឋ។
ក្នុងពេលដដែល ឯកឧត្តមក៏បានថ្លែងសំណូមពរទៅកាន់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារទាំងអស់ ឱ្យបន្តការរួមគ្នាដាក់ឱ្យមានសកម្មភាពបែបនេះជាបន្តទៀត ដើម្បីជួយពង្រឹងសុខុមាលភាព និងកាត់បន្ថយបញ្ហាជំងឺរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ ឯកឧត្តម សរ សិទ្ធិ បានបញ្ជាក់ថា កម្មវិធីពិនិត្យ និងព្យាបាលឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក៏ជាការចូលរួមដ៏សំខាន់ក្នុងការទទួលខុសត្រូវសង្គម និងការបន្តគាំទ្រយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សកម្មភាពនេះបានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលកំពុងពង្រឹងគុណភាពសេវាសុខាភិបាលទាំងក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យស្រុក ដើម្បីឆ្លើយតបតាមតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។
សម្រាប់សកម្មភាពពិនិត្យ និងព្យាបាលក្នុងវគ្គនេះ មានការចូលរួមរបស់គ្រូពេទ្យឯកទេសជាច្រើន ដោយផ្តល់សេវាពិនិត្យជំងឺទូទៅ ការអប់រំសុខភាព ការព្យាបាលជំងឺកុមារ រោគស្ត្រី ជំងឺសន្លាក់ឆ្អឹង បញ្ហាផ្លូវដង្ហើម ក្រពះពោះវៀន ជំងឺសើស្បែក ជំងឺបេះដូង និងទឹកនោមផ្អែម ពិនិត្យភ្នែក វាស់ភ្នែក និងចែកវែនតា ពិនិត្យមាត់ធ្មេញ និងធ្វើវះកាត់តូចៗ។ ពិសេសក៏មានការធ្វើតេស្តឈាម វាស់ចង្វាក់បេះដូង ពិនិត្យអេកូសាស្ត្រ និងសេវាព្យាបាលផ្សេងៗទៀត។
ឯកឧត្តមសរ សិទ្ធិ មានប្រសាសន៍បន្ថែមថា ព្រឹត្តិការណ៍សាធារណៈនេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទដែលនៅតែមានការពិបាកក្នុងការចូលដល់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយ។ ការធ្វើអត្តសញ្ញាណនិងចង្អុលបង្ហាញពីសុខទុក្ខ និងតម្រូវការពិតប្រាកដរបស់ប្រជាជន បានធ្វើឲ្យមានការរៀបចំការបំពេញតម្រូវការទាំងនោះតាមរយៈសកម្មភាពជាក់ស្តែង ដូចជាការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ និងការផ្គត់ផ្គង់សម្ភារផ្នែកសុខភាពតាមតម្រូវការ គោលនយោបាយដែលផ្អែកលើសុវត្ថិភាពនិងសមភាពសង្គម ដោយរាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល ដើម្បីធានាបាននូវជីវភាពល្អប្រសើរជានិច្ចសម្រាប់ពលរដ្ឋគ្រប់រូប ទាំងនៅទីក្រុង និងជនបទ៕









