លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងសប្បុរសជន នាំយកអំណោយជាច្រើនជួយសម្រាលទុក្ខលំបាកដល់បងប្អូនជនភៀសសឹក នៅវត្តប្រាសាទស្រះឈ្នួរ ខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវរួមគ្នារបស់ជាតិខ្មែរ នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធានមូលនិធិវត្តសម្ដេចយស ព្រមទាំងភរិយា និងលោកឡោ ឡុង ស្រេង អនុប្រធាន រួមជាមួយសប្បុរសជនជាច្រើនរូប លោក សុខ កាវ, លោក អ៊ូ ឈុនលី, លោក ហឿន ចាន់រ៉ា, លោក ខោល ស៊ីផាន់, លោក ហឿន ហ៊ុន និងលោក ខឹម សុភ័ណ្ឌ បាននាំយក អំណោយសប្បុរសធម៌ជាច្រើនប្រភេទ ទៅចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅ វត្តប្រាសាទស្រះឈ្នួរ ស្ថិតក្នុង ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនេះ គឺជាអំណោយរបស់ សមាគមអតីតសិស្សអនុវិទ្យាល័យព្រះសីហនុក្រគរ រួមមាន […]

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម
ភ្នំពេញ៖នៅរសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាធ្វើដំណើរមាតុភូមិនិវត្តន៍ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្ដម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្រៅពីអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាមផងដែររួមមាន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕









