ព័ត៌មានជាតិ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការកើតឡើងនៃជម្លោះព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រនេះ

BREAKING: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការកើតឡើងនៃជម្លោះព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រនេះ
25-07-2025 07:34
(ភ្នំពេញ)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការកើតឡើងនៃជម្លោះព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ។
ការបើកកិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានលិខិតផ្ញើជូន លោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតីភាពរបស់កម្ពុជា។

Leave a Reply

Your email address will not be published.