ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតក្រសួងធនធានទឹក និងឧតុនិយម

នៅរសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែ​មេ​សា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ វិធីនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ៕ ជាកិច្ចចាប់ផ្ដើម សម្ដេចអធិបតី ហ៊ុន ម៉ាណែត សូមអបអរសាទរ និង កោតសរសើរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និង ឧតុនិយម និង ស្ថាប័ន ក្រោមឱវាទ ដែលបានប្ដេជ្ញាចិត្តខ្ពស់ និង ខិតខំប្រឹងប្រែង យកចិត្តទុកដាក់លើការគ្រប់គ្រង, ការអភិរក្ស និងការអភិវឌ្ឍធនធានទឹក និងឧតុនិយម។ សម្តេចធិបតី បានមានប្រសាសន៍បន្តថា សមិទ្ធផល និងវឌ្ឍនភាព ក្នុងវិស័យធនធានទឹក និង ឧតុនិយម នឹងមិនអាចកើតមាន នោះទេ, ប្រសិនបើកម្ពុជាពុំមានសន្តិភាពពេញលេញ, ស្ថិរភាពនយោបាយ និង សន្តិសុខ សង្គម។ កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំ […]

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ កិច្ចប្រជុំនេះមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ […]

ព័ត៌មានជាតិ

បុណ្យពុទ្ធាភិសេក ឆ្លងសមិទ្ធផលនានា សាលាបឋមសិក្សាត្រពាំងស្មាច់ ស្រុកក្រគរ ក្រោមអធិបតី ភាព ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ ម៉េងហួតនិងលោកជំទាវ !!!!!!

ខេត្តពោធិ៍សាត់÷នាព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ ម៉េង ហួត អនុប្រធាននាយកដ្ឋានចរាចរណ៍សណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងមាតាទាំងទ្វេ អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យពុទ្ធាភិសេក ឆ្លងសមិទ្ធផលនានា និងចែកលិខិតថ្លែងអំណរគុណ ចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាត្រពាំងស្មាច់ ស្ថិតនៅភូមិស្មាច់ដែង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្នុងនោះមានការអញ្ជើញចូលរួម÷ លោកទឹម សារិន ប្រធានគណបក្សស្រុកក្រគរ លោកស្រី មិត្ត សុភាព អភិបាលរងនៃគណៈអភិបាលស្រុក លោក នៅ សុជាតិ មេបញ្ជាការកងរាជវុធហត្ថ  លោកអធិការរង លោកមេប៉ុស្តិ៍ លោកមេភូមិ អនុភូមិលោក អ៊ូ ឈុនលី ប្រធានគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាត្រពាំងស្មាច់។ ឯកឧត្ដម ឧត្តមសេនីយ៍ទោ  សម្ដែងនូវការអបអរ សាទរចំពោះសមិទ្ធផលថ្មីៗក្នុងសាលាបឋមសិក្សា ត្រពាំងស្មាច់ ដែលជាសាលាបឋមមានវ័យចំណាស់ ក្នុងស្រុកក្រគរ ទទួលបានសមិទ្ធផលថ្មី  សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងឃុំក្បាលត្រាច ភូមិស្មាច់ដែង។ លោក មុឺន សុភ័ក្រនាយកសាលាបឋមសិក្សាស្មាច់ដែង បានឡើងថ្លែងសុន្ទរកថាស្វាគមន៍និងរាយការ ណ៍អំពីជីវប្រវត្តិសង្ខេប ព្រមទាំងលទ្ធផលនៃការកសាងសមិទ្ធផលនានា។ លោកស្រី មិត្ត […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុក្រឹត្យ ស្តីពី “ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុក្រឹត្យ ស្តីពី “ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុក្រឹត្យ ស្តីពី “ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨” ៕

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់“ បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា!!!

ភ្នំពេញ៖រសៀលនេះ ថ្ងៃអង្គារ ៩ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ មេសា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពង់ “ បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២~២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ” ក្រោមប្រធានបទ “ ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា ”។ ពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។  សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ថា សាលារៀនជាអង្គភាពផ្តល់សេវាសាធារណៈ ដែលស្ថិតនៅជិតប្រជាពលរដ្ឋ សាលារៀនត្រូវតែអនុវត្តនូវតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបង្រៀន និងរៀន និងផ្ដល់នូវវិជ្ជ សម្បទា បំណិនសម្បទា និងចរិយាសម្បទា ដល់សិស្សានុសិស្សគ្រប់រូប ដែលទាមទារឱ្យសាលារៀនត្រូវ ពង្រឹងអភិបាលកិច្ច ប្រកបដោយភាពធន់ បុរេសកម្ម និងប្រមូល ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍ និងមាតាបិតា ក្នុងការអភិវឌ្ឍសាលារៀន គ្រប់ជ្រុងជ្រោយស្របតាមស្ដង់ដា សាលារៀនគំរូ ។ […]

ព័ត៌មានស៊ើបអង្កេត

ឃាតកម្មយ៉ាងសាហាវសំលាប់កាត់ដៃកាត់ជើងហើយយកទៅដុតចោលជនរងគ្រោះជាបុគ្គលិកបម្រើការងារក្នុងហាងលក់ទំនិញអោយចិនក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ឃាតកម្មយ៉ាងសាហាវសំលាប់កាត់ដៃកាត់ជើងហើយយកទៅដុតចោលជនរងគ្រោះជាបុគ្គលិកបម្រើការងារក្នុងហាងលក់ទំនិញអោយចិនក្រុងប៉ោយប៉ែតដែលប្រទៈឃើញកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នៅចំណុចរណ្តៅដុតសំរាមស្ថិតភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា តាមរបៀបវារៈ៖ ១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។ ២-របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៧។ ព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។