ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសព លោក ឈួរ ឈុនហួរ ស្វាមីម្ចាស់ប្រេន Lakamo!

លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសព លោក ឈួរ ឈុនហួរ ស្វាមីម្ចាស់ប្រេន Lakamo!នាល្ងាច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ២,០០០,០០០៛, អង្ករ ០៥ការុង ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព លោក ឈួរ ឈុនហួរ ជាស្វាមីម្ចាស់ប្រេន Lakamo ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១១យប់ ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៤៣ឆ្នាំ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក សៀ ទីន បានដុតធូបគោរពនូវវិញ្ញាណក្ខន្ធសព ដោយមនោសញ្ចេតនាសោកស្តាយ និងបានបួងសួងសូមឲ្យ វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតក្រសួងធនធានទឹក និងឧតុនិយម

នៅរសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែ​មេ​សា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ វិធីនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ៕ ជាកិច្ចចាប់ផ្ដើម សម្ដេចអធិបតី ហ៊ុន ម៉ាណែត សូមអបអរសាទរ និង កោតសរសើរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និង ឧតុនិយម និង ស្ថាប័ន ក្រោមឱវាទ ដែលបានប្ដេជ្ញាចិត្តខ្ពស់ និង ខិតខំប្រឹងប្រែង យកចិត្តទុកដាក់លើការគ្រប់គ្រង, ការអភិរក្ស និងការអភិវឌ្ឍធនធានទឹក និងឧតុនិយម។ សម្តេចធិបតី បានមានប្រសាសន៍បន្តថា សមិទ្ធផល និងវឌ្ឍនភាព ក្នុងវិស័យធនធានទឹក និង ឧតុនិយម នឹងមិនអាចកើតមាន នោះទេ, ប្រសិនបើកម្ពុជាពុំមានសន្តិភាពពេញលេញ, ស្ថិរភាពនយោបាយ និង សន្តិសុខ សង្គម។ កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំ […]

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ កិច្ចប្រជុំនេះមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ […]

ព័ត៌មានជាតិ

បុណ្យពុទ្ធាភិសេក ឆ្លងសមិទ្ធផលនានា សាលាបឋមសិក្សាត្រពាំងស្មាច់ ស្រុកក្រគរ ក្រោមអធិបតី ភាព ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ ម៉េងហួតនិងលោកជំទាវ !!!!!!

ខេត្តពោធិ៍សាត់÷នាព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ ម៉េង ហួត អនុប្រធាននាយកដ្ឋានចរាចរណ៍សណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងមាតាទាំងទ្វេ អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យពុទ្ធាភិសេក ឆ្លងសមិទ្ធផលនានា និងចែកលិខិតថ្លែងអំណរគុណ ចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាត្រពាំងស្មាច់ ស្ថិតនៅភូមិស្មាច់ដែង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្នុងនោះមានការអញ្ជើញចូលរួម÷ លោកទឹម សារិន ប្រធានគណបក្សស្រុកក្រគរ លោកស្រី មិត្ត សុភាព អភិបាលរងនៃគណៈអភិបាលស្រុក លោក នៅ សុជាតិ មេបញ្ជាការកងរាជវុធហត្ថ  លោកអធិការរង លោកមេប៉ុស្តិ៍ លោកមេភូមិ អនុភូមិលោក អ៊ូ ឈុនលី ប្រធានគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាត្រពាំងស្មាច់។ ឯកឧត្ដម ឧត្តមសេនីយ៍ទោ  សម្ដែងនូវការអបអរ សាទរចំពោះសមិទ្ធផលថ្មីៗក្នុងសាលាបឋមសិក្សា ត្រពាំងស្មាច់ ដែលជាសាលាបឋមមានវ័យចំណាស់ ក្នុងស្រុកក្រគរ ទទួលបានសមិទ្ធផលថ្មី  សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងឃុំក្បាលត្រាច ភូមិស្មាច់ដែង។ លោក មុឺន សុភ័ក្រនាយកសាលាបឋមសិក្សាស្មាច់ដែង បានឡើងថ្លែងសុន្ទរកថាស្វាគមន៍និងរាយការ ណ៍អំពីជីវប្រវត្តិសង្ខេប ព្រមទាំងលទ្ធផលនៃការកសាងសមិទ្ធផលនានា។ លោកស្រី មិត្ត […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុក្រឹត្យ ស្តីពី “ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុក្រឹត្យ ស្តីពី “ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុក្រឹត្យ ស្តីពី “ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨” ៕

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់“ បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា!!!

ភ្នំពេញ៖រសៀលនេះ ថ្ងៃអង្គារ ៩ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ មេសា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពង់ “ បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២~២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ” ក្រោមប្រធានបទ “ ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា ”។ ពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។  សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ថា សាលារៀនជាអង្គភាពផ្តល់សេវាសាធារណៈ ដែលស្ថិតនៅជិតប្រជាពលរដ្ឋ សាលារៀនត្រូវតែអនុវត្តនូវតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបង្រៀន និងរៀន និងផ្ដល់នូវវិជ្ជ សម្បទា បំណិនសម្បទា និងចរិយាសម្បទា ដល់សិស្សានុសិស្សគ្រប់រូប ដែលទាមទារឱ្យសាលារៀនត្រូវ ពង្រឹងអភិបាលកិច្ច ប្រកបដោយភាពធន់ បុរេសកម្ម និងប្រមូល ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍ និងមាតាបិតា ក្នុងការអភិវឌ្ឍសាលារៀន គ្រប់ជ្រុងជ្រោយស្របតាមស្ដង់ដា សាលារៀនគំរូ ។ […]

ព័ត៌មានស៊ើបអង្កេត

ឃាតកម្មយ៉ាងសាហាវសំលាប់កាត់ដៃកាត់ជើងហើយយកទៅដុតចោលជនរងគ្រោះជាបុគ្គលិកបម្រើការងារក្នុងហាងលក់ទំនិញអោយចិនក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ឃាតកម្មយ៉ាងសាហាវសំលាប់កាត់ដៃកាត់ជើងហើយយកទៅដុតចោលជនរងគ្រោះជាបុគ្គលិកបម្រើការងារក្នុងហាងលក់ទំនិញអោយចិនក្រុងប៉ោយប៉ែតដែលប្រទៈឃើញកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នៅចំណុចរណ្តៅដុតសំរាមស្ថិតភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា តាមរបៀបវារៈ៖ ១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។ ២-របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៧។ ព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

ព័ត៌មានជាតិ

ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ មេសា ២០២៤ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស​ និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)​ ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ដែលសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយក្នុងនោះ ស្ពានអាកាសជាន់ទី២ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មក មហាវិថី​ព្រះមុនីវង្ស​ ដោយបច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៨០% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ហើយនឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស ជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។ ផ្លូវ គឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ។ សមិទ្ធផលនេះ ក៏នឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ […]

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មន្ត្រីការទូតជាអ្នកកំណត់ ជាអ្នកអនុវត្តចក្ខុវិស័យនិងបេសកកម្មការទូត ជាអ្នកតំណាងប្រទេសជាតិ និងប្រជាជន ជាអ្នកធ្វើទំនាក់ទំនង និង ចរចាជាមួយដៃគូ ជាអ្នកការពារ និងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិ និងជាអ្នកដោះស្រាយបញ្ហាចំពោះមុខនានាផងដែរ ។ សម្តេចធិបតី បានកោតសរសើរចំពោះ​សមិទ្ធផលដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រេចបានក្នុងឆ្នាំកន្លងមក ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីការទូត និងបុគ្គលិកទាំងអស់ ដែលបានបំពេញការងារអនុវត្តនយោបាយការបរទេសកម្ពុជា ក្នុងស្មារតីស្នេហាជាតិ រក្សាបាននូវកិត្តិយស និងផលប្រយោជន៍ជូនជាតិមាតុភូមិ ។ ជាចុងក្រោយ សម្តេចមហាបវរធិបតី បានអរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមគាំទ្រធ្វើឱ្យសកម្មភាពការទូតកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ […]